User:Ssochhvorn
He was born in 1990s next to the Thai border In the evacuated area .. The year of Cambodia Not yet to the end of the civil war... A little later, his mother brought him back to Battambang Province With family that his father already for waiting them .. His old remember in primary school, He was evacuated from the school because of civil war ... Under the efforts of his parents He has successfully completed the certification examination in 2008s from Preah Monivong high school in Battambang town... In a poor family His father is experiencing difficulties in the supply of the family ... Under tired, He said he almost never heard the sound complaint from his father... His mother is a housewife, also she had to find the money to support families as well ... "Remember one time, His mother brought him to buy a lots of Mangos to sell at the market that they have to bite by Animal" He said... The past till now, He is proudly with this family Although He never knows how is richness's life like other families ... Will still respect will still love by their son .... ខ្ញុំបានកើតនៅក្នុងឆ្នាំ ១៩៩០ នៅជាប់នឹងព្រំប្រទល់ខ្មែរថៃ ក្នុងតំបន់ជម្លៀសជំរុំសាយធូរ.. ក៌ជាឆ្នាំមួយដែលប្រទេសកម្ពុជា មិនទាន់ឆ្លងផុតសង្រ្គាមសុីវិលរួចនៅឡើយ... ក្រោយមកបន្តិចម្តាយរបស់ខ្ញុំបាននាំរូបខ្ញុំត្រលប់មកកាន់ខេត្តបាត់ដំបង ជួបជាមួយឱពុករបស់ខ្ញុំដែលចាំទទួលស្រាប់.. ខ្ញុំចាំបានថានៅបថមសិក្សាខ្ញុំត្រូវបានគេជម្លៀសចេញពីសាលារៀន ក៌ព្រោះតែសង្រ្គាមសុីវិល... ក្រោមការខិតខំប្រឹងប្រែងរបស់ម្តាយឱពុកខ្ញុំ ខ្ញុំបានបញ្ចប់ដោយជោគជ័យយកបាននូវសញ្ញាប័ត្រទុតិយភូមិក្នុងឆ្នាំ២០០៨ ពីវិទ្យាល័យព្រះមុន្នីវង្សនៅខេត្តបាត់ដំបង... បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យ ខ្ញុំក៏បានបន្តរថ្នាក់បរិញ្ញាប័ត្រនៅសកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ធកិច្ច ខេត្តបាត់ដំបង ដោយបានប្រលងជាប់ យកបាននូវអាហារូបករណ៍ ៥០% រយះពេលបួនឆ្នាំ.. តែខ្ញុំបញ្ចប់ការសិក្សារត្រឹមឆ្នាំទីរពីរ ប៉ុន្នោះ!។ អ្នកទាំងអស់គ្នានឹងសួរខ្ញុំហេតុអីមិនបន្តរអោយបានចប់ចុងចប់ដើមនិងគេ? មិនមែនខ្ញុំមិនចង់ទេ! មកពីរឿងហេតុមួយចំនួនរុញច្រានខ្លួនខ្ញុំអោយផ្អាកការសិក្សារ រួចចេញដំណើរផ្សងព្រេងចាកចោលផ្ទះសំបែងយ៉ាងច្រើនឆ្នាំយ៉ាងនេះ.... វាជាវិប្បដិសារីធំបំផុតក្នុងមួយជីវិតរបស់ញ៉ុម។ រំលឹករឿងនេះបន្តិច! ពេលបញ្ចប់វិទ្យាល័យដំបូង បងស្រីទីពីរអោយញ៉ុមមកជួយការរកសុីគាត់ ដែលកាលនោះគឺកាក់កបគ្រាន់បើដែរ.. មិនប៉ុន្មានក្រោយមកញ៉ុមសម្រេចចិត្តឈប់ជួយគាត់ ហើយទៅធ្វើជាអ្នករត់តុនៅហាងសួនម្លិះ... មហិច្ឆិតារបស់ញ៉ុមមិនទាន់ចប់ទេ ញ៉ុមព្យាយាមស្វែងរកការងារបន្តបន្ទាប់រហូត.... ខ្លួនញ៉ុមផ្ទាល់ធ្លាប់បានដាក់ពាក្យសុំបំរើការងារនៅ ធនាគារអេសុីលីដា រហួតជាប់ឈ្មោះតេស្ត! ដោយជឿជាក់សមត្ថភាពខ្លួនឯង ម្យា៉ងមានបងស្រីទីបីនៅធ្វើការទីនោះស្រាប់ផង ញ៉ុមគិតថាខ្លួនឯងនឹងជាប់មិនខាន.. តែមនុស្សគិត មិនប្រាកដថាជោគជ័យនោះដែរ.. មែន! ញ៉ុមពិតជាប្រឹងអស់ពីរសមត្ថភាពមែន សូម្បីមេប្រយោគ និងមិត្តរួមការងារបងស្រីញ៉ុមសុទ្ធតែថាដូច្នេះ តែលទ្ធផលបែជាផ្ទុយស្រលះ.. អ្នកដែលជាប់គឺម្នាក់ដែលនៅពីក្រោយញ៉ុម ដែលប្រឹងចំលងពីញ៉ុមទាំងស្រុង! បងស្រីញ៉ុមប្រាប់ញ៉ុមថា ម្នាក់នោះគឺជាក្មួយប្រធានធំ គេអោយញ៉ុមដាក់ពាក្យប្រលងលើកក្រោយចុះ.. បាក់ទឹកចិត្តមែនញ៉ុម.. មិនប៉ុន្មាន បងប្រុសធំ ក៏អោយញ៉ុមដាក់ពាក្យចូលធ្វើការនៅក្រុមហ៊ុនមិត្តហ្វូន ជាក្រុមហ៊ុនរបស់វៀតណាមមួយ.. ពិតជាជោគជ័យ ដំបូងឡើយញ៉ុមប្រឹងប្រែងណាស់ ៣ខែញ៉ុមបំពេញការងារបានយ៉ាងល្អ.. រហូតមេរបស់ញ៉ុមជាជនជាតិវៀតណាម ពេញចិត្តហើយបានបញ្ជូនញ៉ុមអោយទៅគ្រប់គ្រងសាខាថ្មីមួយនៅស្រុកបាណន់.. មិនដូចការគិតឯណា! វៀតណាមគេមិនស្រលាញ់យើងដូចយើងស្រលាញ់ជាតិយើងទេ... ហេតុតែញ៉ុមក្មេង ម្យា៉ងភាពជឿជាក់ធ្វើអោយញ៉ុមមានការធ្វេសប្រហែសទាំងដែលអ្នកធ្វើការចាស់ៗនៅទីនោះប្រាប់ញ៉ុមអោយព្យាយាមប្រុងប្រយ័ត្ន ថ្ងៃមួយញ៉ុមទទួលទូរស័ព្ទជាច្រើនខ្សែរ ព្យាយាមហៅញ៉ុមអោយចូលការិយាល័យធំ! ញ៉ុមបានដឹងវាមុនរួចស្រេចទៅហើយ តែត្រូវតែប្រឈមមុខ! ពួកគេចោទប្រកាន់ថាញ៉ុមលួចយកសំភារះទៅលក់ ហើយមិនឡើងលុយ.. ពួកគេគំរាម អោយញ៉ុមប្រឈមមុខច្បាប់បើញ៉ុមនៅរឹងទទឹង.. ល្បែងពួកយួនលេងប្រាកដជាលេងបានយ៉ាងល្អ ហើយវាជាបទពិសោទរបស់គេទៅហើយ! សួរថាមនុស្សប៉ុន្មានអ្នកដែលធ្លាប់រត់ចោលផ្ទះក្រោយទៅធ្វើការនៅមិត្តហ្វូន? មិនតិចទេ! បើអ្នកឆ្លាត ហើយខ្លាំងនឹងអាចស៊ូរបាន តែបើអ្នកអន់ខ្សោយគឺដូចញ៉ុមចឹង.. គេព្យាយាមរុញញ៉ុមអោយចេញពីការិយាល័យពេលដឹងថាញ៉ុមមិនសុខចិត្ត មានអ្នកជួយនិយាយនេះនិយាយនោះដើម្បីទុកពេលអោយញ៉ុម ធ្វើអោយញ៉ុមមើលថាពួកគេមានគុណមកលើញ៉ុមណាស់! ពេលនោះញ៉ុមពិតជាល្ងង់ មើលមិនឃើញពីគោលដៅគេ! មួយថ្ងៃក្រោយញ៉ុមដើរចេញពីការិយាល័យធំ ប៉ូលិសន៍ក៏មកដល់ផ្ទះញ៉ុម ព្យាយាមស្វែងរកចាប់ខ្លួនញ៉ុម សំណាងពេលនោះញ៉ុមអត់បាននៅផ្ទះ! ក្រោយមកទើបញ៉ុមយល់ពីឧបាយកល ម្នាក់រុញម្នាក់សង្កត់ របស់យួន! គឺម្នាក់ប្រាប់អោយញ៉ុមនៅអោយស្ងៀម ឯម្នាក់ទៀតនាំប៉ូលិសន៍មកផ្ទះញ៉ុមរួចជាស្រេច.. ព្រោះកំហឹង ញ៉ុមខលប្រាប់ម៉ាក់ញ៉ុមថា កុំសង ញ៉ុមសុខចិត្តរត់! ក្រោយមកញ៉ុមផ្តាច់ទំនាក់ទំនងទាំងស្រុងទៅផ្ទះ ដើម្បីគេចខ្លួន! ទឹកចិត្តឳពុកម្តាយ ពួកគាត់នៅតែទៅខ្ចីលុយគេយកមកបង់សងអោយញ៉ុមដដែល ហើយព្យាយាមអោយញ៉ុមត្រលប់ទៅផ្ទះ.. អារម្មណ៍ខុសឆ្គង ការខ្មាសអៀន ទើបបង្ខំអោយញ៉ុមចេញដើរដល់ពេលនេះ... ញ៉ុមនៅមិនទាន់បំបាត់កំហឹងមួយនេះនៅឡើយទេ.. ក្រុមហ៊ុមមិត្តហ្វូន ធ្វើអោយញ៉ុមបាត់បងមនុស្សញ៉ុមស្រលាញ់ អោយញ៉ុមរងការម៉ាក់ងាយពីអ្នកជិតខាងផ្ទះ ផ្លាស់ប្តូរខ្សែជីវិតញ៉ុមអោយកំសត់ដល់ថ្នាក់នេះ... ហឺុម...ស្ថិតក្នុងគ្រួសារក្រីក្រមួយ ឱពុកខ្ញុំត្រូវបានឆ្លងកាត់យ៉ាងលំបាកក្នុងការផ្គត់ផ្គង់គ្រួសារ... ក្រោមភាពហត់នឿយ ខ្ញុំសឹងតែមិនធ្លាប់បានលឺសម្លេងត្អូញត្អែរចេញពីមាត់របស់គាត់... ម្តាយរបស់ខ្ញុំជាមេផ្ទះផង ក៌ធ្លាប់ចេញស្វែងរកប្រាក់ដើម្បីគ្រួសារផងដែរ... ខ្ញុំចាំមិនភ្លេច គ្រាមួយម្តាយខ្ញុំនាំខ្ញុំឡើងបេះផ្លែស្វាយដើម្បីយកទៅលក់នៅផ្សារ ត្រូវហ្វូងសត្វអង្ក្រងខាំឡើងសុសពេញខ្លួន... ពីតូចរហូតដល់ធំខ្ញុំមានមោទនភាពណាស់ជាមួយគ្រួសារនេះ ទោះបីពុំធ្លាប់ស្គាល់នៅភាពហឺុហារដូចគ្រួសារគេដទៃ... ក្នុងឆ្នាំ ១៩៩៧ ឆ្នាំដែលសង្រ្គាមក្នុងស្រុកមិនទាន់បានបញ្ចប់ទាំងស្រុង ខ្ញុំបានឆ្លងកាត់នូវស្នាមស្នូរគ្រាប់កាំភ្លើង ពេលកំពុងរៀន! អស្ថេរភាពសន្តិសុខ មួយចំហៀងនៃទីក្រុងពោរពេញទៅដោយ រថក្រោះ រថពាសដែក... មុនឆ្នាំនោះបន្តិច ខ្ញុំពុំចាំច្បាស់ទេថានៅឆ្នាំប៉ុន្មាន នៅពីមុខផ្ទះខ្ញុំមានរណ្តៅត្រង់សេមួយកន្លែង ដែលប៉ាខ្ញុំបង្កើតដើម្បីគេចគ្រាប់! ជម្រៅមធ្យមប្រក់ស្លឹកដូងនិងមែកឈើងាប់ វាស្ទើតែមានគ្រប់ផ្ទះនៅក្នុងភូមិរបស់ខ្ញុំ..... នៅយប់មួយនោះម្តាយខ្ញុំបានដាស់ខ្ញុំទាំងរាត្រីដើម្បីរត់រកកន្លែងពួន ពីលើក្បាលពួកយើង ខ្ញុំមើលឃើញសុទ្ធតែគ្រាប់ហោះពាសពេញផ្ទៃមេឃ... ខ្ញុំខ្លាចណាស់! ម្តាយខ្ញុំបានប្រាប់ខ្ញុំថា ស្ទើពាក់កណ្តាលជីវិតរបស់គាត់ គឺឆ្លងកាត់សង្គ្រាមបែបនេះរាប់មិនអស់... គ្រួសាររបស់ខ្ញុំមានសមាជិកទាំងអស់ ៧នាក់! ប៉ាម៉ាក់ បងប្រុស បងស្រីទាំង២ ក៏រួមបញ្ចូលទាំងប្អូនប្រុស ដែលបច្ចុប្បន្នរស់នៅក្រោមការផ្គត់ផ្គង់ទាំងស្រុងពីអ៊ុំស្រីខាងប៉ារបស់ខ្ញុំ.. បងប្រុសធំខ្ញុំរៀនពុំចប់ចុងចប់ដើមទេ តែគាត់នៅព្យាយាមរហូតដល់ថ្ងៃនេះ ទើបគាត់ទទួលបានសញ្ញាប័ត្របរិញ្ញាប័ត្រ.. បច្ចុប្បន្នគាត់ធ្វើការអោយអង្គការហិរញ្ញវត្ថុក្នុងស្រុកមួយ!! បងស្រីទីមួយបញ្ចប់បានសញ្ញាប័ត្រគ្រូបថមសិក្សា តែគាត់បង្រៀនបានតែប៉ុន្មានឆ្នាំប៉ុន្នោះក៏ត្រូវគេបពា្ឈប់ដោយភាពមិនប្រក្រតី បច្ចុប្បន្នគាត់លក់ដូរបន្តិចបន្តួចនៅមុខផ្ទះដើម្បីផ្គត់ផ្គង់កូនៗរបស់គាត់... បងស្រីទីពីរមានការសិក្សារល្អជាងគេ បានបញ្ចប់បាននូវសញ្ញាប័ត្របរិញ្ញាប័ត្រ សព្វថ្ងៃជាគណនេយ្យករក្នុងធនាគារមួយនៃខេត្តបាត់ដំបង... បច្ចុប្បន្នពួកគាត់សុទ្ធតែមានគ្រួសារអស់ហើយ នៅឡើយតែខ្ញុំ! នឹងនៅតែគោរព នឹងនៅតែស្រលាញ់ ពីកូនប្រុសរបស់លោក....