Jump to content

User:Rithylong

From Wikipedia, the free encyclopedia

ជីវប្រវត្តិសង្ខេបរបស់ ភិក្ខុ(ធម្មបាលត្ថេរ)ឡុង-ឬទ្ធី វ័យកុមារភាពៈកុមារ ឡុង-ឬទ្ធី កើតនៅថ្ងៃទី ២ខែមេសា ឆ្នាំ ១៩៧៥ នៅភូមិស្មោង ឃុំ ស្មោងខាងជើង ស្រុក កំចាយមារ ខេត្ត ព្រៃវែង ។

អពីឪពុកម្តាយៈឪពុកឈ្មោះ គង់-ឆន កើតឆ្នាំ ១៩៤២ មុខរបរៈ បព្វជិត (1942-2010) ម្តាយឈ្មោះ ប្រាក់-សាមាន កើតឆ្នាំ ១៩៣៨-២០០៩ (ស្លាប់) អំពីបងប្អូនៈ ៤នាក់ ឡុង-ចាន់ទោង ស្លាប់ ឡុង-ចាន់ក្រអូប ស្លាប់ ឡុង-សាមី រស់ កើតឆ្នាំ ១៩៦៩ ឡុង-ស្រីកា ស្លាប់ ។

ការសិក្សាៈ

កុមារឡុង-ឬទ្ធី អាយុបាន ពីឆ្នាំ១៩៨១-១៨៩៦ ចូលរៀននៅបឋមសិក្សា ស្មោង ឃុំ ស្មោងខាងជើង ស្រុកកំចាយមារ ខេត្ត ព្រៃវែង ។ ពីឆ្នាំ ១៩៨៦-១៩៨៩ រៀននៅអនុវិទ្យាល័យ កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ។

អំពីការសាងភ្នួសៈ
នៅឆ្នាំ ១៩៩០ សាងផ្នួសជាសាមណេរ នៅ វត្ត ស្វាយអាត់ ឃុំជ្រៃ ស្រុកព្រៃវែង ខេត្ត ព្រៃវែង ។ បន្ទាប់ពីបួសរួចបានមួយរយៈ សាមណេរ ឡុង-ឬទ្ធី ត្រូវព្រះគ្រូចៅអធិការវត្ត ស្មោង ឃុំស្មោងខាងជើង ស្រុក កំចាយមារ ខេត្ត ព្រៃវែង ដែលជាឪពុក បញ្ជូនឲ្យទៅរៀនសាលាបាលី នៅវត្ត ស្វាយអន្ទរ ស្រុកព្រៃវែង ខេត្ត ព្រៃវែង ។

នៅមិនបានប៉ុន្មានសប្តាហ៏ ក៏បានប្តូរទៅរៀននៅសាលាបាលីរង វត្ត សំសមី ទីរួមខេត្តព្រៃវែង វិញ ពីឆ្នាំ ១៩៩០-១៩៩៣ ។ ពីឆ្នាំ ១៩៩៣-១៩៩៧ រៀននៅពុទ្ធិកវិទ្យាព្រះសុរម្រឹត ទីក្រុងភ្នំពេញ ។

ការស្នាក់អាស្រ័យគឺនៅកុដិលេខ ២ វត្តលង្កា ខ័ណ្ឌ ចំការមន រាជធានីភ្នំពេញ ។ ពីឆ្នាំ ១៩៩៧-២០០០ រៀននៅ ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ ។

ពីឆ្នាំ ២០០០-២០០៦ មេកុដិលេខ២៦ វត្តមហាមន្រ្តី សង្កាត់អូឡាំពិក ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ។

នៅថ្ងៃទី ១៦ ខែ ៦ ឆ្នាំ ២០០៦ និមន្ត មកកាន់សហរដ្ឋអាមេរិក ដោយបានការជួយឧបត្ថម្កក៏ពីសំណាក់ លោក ឧបាសក ស្វាយ -ឈឿន និង ឧបាសិកា កែវ-យុនថៃ ជាញោមចិញ្ចឹម នៅទីក្រុង សាន់ឌីអ៊ីហ្គោ រដ្ឋកាលីហ្វ័រញ៉ា ស-រ-អា ។
ពីឆ្នាំ ២០០៦-២០០៩ គង់នៅវត្តខ្មែរ ត្រៃកូដ ជោតញ្ញាណោ ជួនណាត ក្រោមការគ្រប់គ្រងរបស់ព្រះគ្រូចៅអធិការ រក្ខិតធម្មោ គង់-សូផាន ទីក្រុង ឡូស៏អែនជែលឡិស រដ្ឋកាលីហ្វ័រញ៉ា ។ 

ពីឆ្នាំ ២០០៩ ព្រះគ្រូចៅអធិការ វត្តព្រះពុទ្ធ ពុទ្ធិកសហគមន៍ខ្មែរអន្តរៈជាតិ រដ្ឋអារីសូណា សហរដ្ឋអាមេរិក ។

ការងារៈ នៅឆ្នាំ ២០០៧ ប្រធានសមាគមមូលនិធិកុមារព្រះពុទ្ធសាសនាកម្ពុជា ( កម្ពុជា)។ 

(update 5/5/2012)