User:Ly Chansophal
វិញ្ញាណយ៉ាងណាក្នុងជាតិនេះ បន្តបន្ទាប់ទៅជាតិមុខគឺយ៉ាងនោះ។ វិញ្ញាណងងឹតមិនយល់ស្អីជាស្អីក្នុងជាតិនេះ និងបន្តក្នុងសភាពដដែលទៅជាតិខាងមុខទៀត។ វិញ្ញាណដែលភ្លឺមានបញ្ញាដឹងខុសដឹងត្រូវយល់ដំណើរធម្មជាតិក្នុងជាតិនេះ នឹងបន្តភ្លឺក្នុងសភាពដដែល ទៅជាតិបន្តបន្ទាប់ទៅមុខទៀត។ វិញ្ញាណដែលគិតៗរហូតដឹងហេតុផលតាមរឿងពិតនៃហេតុការណ៍ដែលកើតមានចំពោះរឿងមួយ វិញ្ញាណដែលមានលក្ខណៈស្វិតស្វាញតស៊ូតតាំងចំពោះរឿងអយុត្តិធម៌ដែលមិនត្រឹមតែដើម្បីខ្លួនឯង និងដើម្បីជួយអ្នកទន់ខ្សោយ វាពុំមែនមានតំលៃត្រឹមតែជាការតស៊ូរកយុត្តិធម៌អោយមនុស្សក្នុងជាតិនេះទេ តែវាមានតំលៃជាការសន្សំឧបនិស្ស័យល្អទៅអោយវិញ្ញាណខ្លួន ទៅជាតិបន្តបន្ទាប់រយលានជាតិទៅមុខទៀត។ ការជឿថាស្លាប់ទៅហើយកើតមកវិញ ហើយវិញ្ញាណប្រែប្រួល ឧទាហរណ៍ល្ងង់ហើយប្រែទៅជាមានបញ្ញាឆ្លាតវៃ គឺជាជំនឿងងឹតងងុលរបស់អ្នកជឿពីដូនតាតៗគ្នារបស់មនុស្សមានក្បាលមិនចេះគិតហេតុផលនោះទេ តែដំណើរធម្មជាតិវាប្រព្រឹត្តតាមដំណើរផ្សេងខុសពីការជឿរបស់អ្នក។ បើអ្នកជឿថាវិញ្ញាណល្ងង់ពេលស្លាប់ទៅ តែប្រាំពីរខណៈ វិញ្ញាណនោះប្រែទៅជាវិញ្ញាណមានបញ្ញាភ្លាមៗទៅបាន វាប្រៀបប្រដូចជាអ្នកកាន់ចានមួយដែលដាក់ខ្លាញ់ពេញចាននោះ ហើយអ្នកជំពប់ជើងកំពប់ខ្លាញ់ទៅលើដី ពេលដ៏ខ្លីដែលអ្នកគ្រាន់តែជំពប់ជើងនោះ ស្រាប់តែខ្លាញ់ដែលកំពប់នោះប្រែក្លាយទៅជាដុំថ្មអស់រលីង តើអ្នកយល់ព្រមនឹងដំណើរប្រែទៅជាយ៉ាងហ្នឹងទេ? តើដំណើររឿងវាមានហេតុផលអាចទៅជាបែបហ្នឹងទៅកើតឬទេ? បើអ្នកជឿថាដំណើរការបែបហ្នឹងវាអាចប្រព្រឹត្តទៅរួច ព្រោះដូនតាអ្នកជឿថាបែបហ្នឹង ព្រោះមនុស្សទាំងរយលាននាក់ជឿថាបែបហ្នឹង នោះការជឿរបស់មនុស្សដ៏ច្រើននោះ គ្រាន់តែជាជំនឿទេ វាគ្មានឥទ្ធិពលបង្វែរដំណើរការរបស់ធម្មជាតិទេ ធម្មជាតិវានៅតែមានដំណើរការតាមដំណើរធម្មជាតិតែដដែលហ្នឹង គ្មានពាក់ព័ន្ធនឹងជំនឿរបស់អ្នក ដូនតាអ្នក ឬមនុស្សរយលាននាក់ជឿនោះទេ។ ត្រង់ចំណុចនេះមនុស្សគួរជួយខ្លួនឯងដោយស្វែងរកការពិតនៃដំណើររបស់ធម្មជាតិតាមសំដីបុគ្គលត្រាស់ដឹងលោកប្រាប់យើង មិនគួរសោះឡើយដែលមិនយល់ពាក្យរបស់អ្នកត្រាស់ដឹងលោកចង់ប្រាប់យើងថាម៉េចផង ហើយអ្នកពោលថាលោកប្រាប់យើងថាបែបនេះឬបែបនោះសោះ គិតទៅមើលតើអីចឹងមែនឬមិនអីចឹង? សភាពលោកិយនេះវាបំភាន់វិញ្ញាណដឹងរបស់យើងណាស់ ឧទាហរណ៍មនុស្សស្រឡាញ់កូនពេកគេប្រឹងជួយកូនអោយបានសុខតាមវិញ្ញាណដឹងរបស់ខ្លួន ហាក់ដូចជានេះជាវិធីត្រឹមត្រូវហើយក្នុងការជួយកូនតាមចិត្តស្រឡាញ់កូនរបស់ខ្លួនៈ ថ្នមកូនខ្លាចកូនលំបាកសុខចិត្តធ្វើការជំនួសកូន នេះសភាពយើងដឹងក្នុងលោកិយជាមនុស្សគឺមនុស្សអាចជួយកូនបាន តែសភាពពិតរបស់ធម្មជាតិគ្មានអ្នកណាជួយអ្នកណាបានទេ ដូច្នេះត្រូវបង្រៀនកូនអោយយល់ដំណើរធម្មជាតិ អោយកូនចេះជួយខ្លួនឯង។ លោកិយមនុស្សនិយាយដោយយល់ថា គិតពីខ្លួនឯងបានប្រយោជន៍មកខ្លួនឯង មនុស្សដែលគិតពីរឿងគេជាមនុស្សមានទង្វើខុស តែដំណើរធម្មជាតិ មនុស្សដែលបានចំណាយពេលយ៉ាងច្រើនគិតពីជីវិតអ្នកដទៃ បានផ្តល់ទៅអោយវិញ្ញាណនូវបញ្ញាយល់ចិត្តអ្នកដទៃ ដែលវិញ្ញាណមានបញ្ញាបែបនេះជាប្រយោជន៍នាំវិញ្ញាណសត្វអោយធ្វើសំបកថ្មីក្នុងទីខ្ពស់ផុតឆ្ងាយពីមនុស្សដែលគិតតែពីខ្លួនឯង។ លោកិយជាមនុស្ស មើលឃើញថាមនុស្សបង្កើតមនុស្សជាកូនក្មេងបាន តែធម្មជាតិបាំងភ្នែកសាច់មនុស្សទេ គ្មានអ្នកណាបង្កើតបានវិញ្ញាណដែលជាមនុស្សនោះទេ មនុស្សត្រូវយល់ដំណើរពិតរបស់ធម្មជាតិថាវាមានដំណើរប្រព្រឹត្តទៅយ៉ាងណា? សភាពលោកិយ មនុស្សមើលឃើញមនុស្សមានកូនក្មេងមានមនុស្សចាស់ តែសភាពធម្មជាតិ វិញ្ញាណមនុស្សមានសភាពប៉ុនគ្នាគ្មានចាស់ក្មេងអីទេ សភាពលោកិយ មនុស្សគឺស្លាប់ តែដំណើរធម្មជាតិពិតប្រព្រឹត្តទៅគឺមនុស្សអត់មានស្លាប់ទេ បែកតែសំបក មនុស្សទៅរកសំបកថ្មីនៅជាសត្វនៅក្នុងថ្នាក់ចិត្តរបស់ខ្លួន។ សភាពលោកិយ យើងមើលឃើញប្រទេសជឿនលឿនល្អ ជាប្រទេសជោគជ័យ មនុស្សរស់ស្រួលជាងប្រទេសខ្មែរយើង តែសភាពធម្មជាតិខ្មែរជាប្រទេសកណ្តាលនៃកំលាំងដែលបង្កើតលោក ជាប្រទេសល្អផ្តាច់គេនៅលើលោក។ លោកិយមើលឃើញជីវិតអឺរ៉ុបជោគជ័យណាស់ ព្រោះសំបូរលុយណាស់ជាអ្នកមានឈ្មោះល្បីណាស់ តែសភាពដំណើរធម្មជាតិគឺមនុស្សល្បីនិងមានលុយច្រើនសែនអភព្វដោយសារតែលុយ ល្បីឈ្មោះធ្វើអោយពុល ពន្យល់ប្រាប់ថាអ្នកដើរខុសផ្លូវហើយ ប៉ុន្តែដោយអំណួតនឹងលុយដែលលើសក្តីត្រូវការសំរាប់ជីវិត គេស្តាប់ពាក្យពិតមិនបាន។ ច្រើនលានរឿងណាស់ដែលលោកិយបានបំភាន់វិញ្ញាណ។ សរុបមកវិញ្ញាណដែលដឹងហេតុផល គឺគិតហេតុផលយល់ បានជាប្រយោជន៍តរយលានជាតិរបស់វិញ្ញាណ ដូច្នេះស្អីដែលជាទំលាប់ល្អរបស់វិញ្ញាណបានប្រយោជន៍ដល់វិញ្ញាណទាំងក្នុងពេលបច្ចុប្បន្ននិងក្នុងអនាគតជាតិ៕