User:Drivertcgroup
Driver-TC group
Www.Driver-Tc.Webs.Com
សួស្តី! រីករាយណាស់ដែលបានជួបអ្នក។ ពួកយើងគឺ Driver-TC group ក្រុមរបស់ពួកយើង ត្រូវបានបង្កើតឡើង ក្នុងគោលបំណងសិក្សាស្រាវជ្រាវ និង ផ្លាស់ប្តូរយោបល់ អំពីការសិក្សាផ្នែកកូដ ព្រមទាំងដើម្បី ចូលរួមចំណែក មួយផ្នែកតូចក្នុងការពង្រីក វិស័យសិក្សាកូដ នៅក្នុងប្រទេសកម្ពុជាយើង។
ជាការពិតណាស់ ការសិក្សាពិតជាសំខាន់ និងមានតម្លៃដ៏វិសេសវិសាល ដែលកំពុងដើរតួនាទី យ៉ាងសំខាន់ក្នុង កិច្ចអភិវឌ្ឈន៍ប្រទេសកម្ពុជាយើង មិនតែប៉ុណ្ណោះ ក្នុងវិស័យសិក្សាអប់រំ ក៏កំពុងតែមាន ភាពរីកចំរើន គួរឱ្យកត់សំគាល់ផងដែរ។ យ៉ាងណាមិញ ក្នុងនាមយើងខ្ញុំជា សិស្សនិស្សិត ពិតជាមាន មោទនភាពជាខ្លាំង ដែលបានទទួល នូវការសិក្សាអប់រំដ៏ល្អ និងចំនេះដឹងយ៉ាងពិតប្រាកដ។ ពួកយើង ពិតជាមានក្តីរីករាយ ក្នុងការចូលរួមចំណែកសិក្សា និង ផ្លាស់ប្តូរយោបល់ ដើម្បីភាពរីកចំរើន។
ដើម្បីឱ្យការសិក្សាផ្នែកកូដនេះ មានភាពរីកចំរើនពួកយើង ក៏បានបង្កើតឡើងនូវ ក្រុមសិក្សា កូដមួយដែលមានឈ្មោះថា Driver-TC។ ក្រុមរបស់ពួកយើង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ប៉ុន្តែ ដោយសារការខ្វះខាតនូវ កន្លែងសំរាប់ជួបពិភាក្សា និង ការជាប់រវល់ ជាច្រើនរបស់សមាជិក ផងនោះ បានធ្វើឱ្យក្រុមនេះត្រូវផ្អាក ដំនើរការ រហូតដល់ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ២០០៩ ទើបបើកដំនើរការសារ ជាថ្មីឡើងវិញ។ ពួកយើងបាន ធ្វើការពិភាក្សា និង ផ្លាស់ប្តូរយោបល់គ្នា ជាច្រើនទៅលើបញ្ហាសិក្សាកូដ និងការបង្កើតកម្មវិធីផ្សេងៗ សំរាប់ប្រើប្រាស់លើ កុំព្យូទ័រ។ ពួកយើងធ្វើ ការសិក្សាទៅលើ ការសរសេរ កូដបង្កើតកម្មវិធីដោយប្រើប្រាស់ Microsoft Visual Basic និង Microsoft Visual Basic-.net ជាមួយនិង ការគ្រប់គ្រងទិន្នន័យដោយប្រើប្រាស់ Microsoft Office Access និង Microsoft SQL Server ព្រមទាំង សិក្សាទៅលើ កម្មវិធីជាច្រើនទៀត ដូចជា Adobe Photoshop, Adobe Flash, Adobe Audition, Adobe Dreamweaver, InstallShield, Soft Setup, AutoPlay, Microsoft Office, Khmer Office, Axialis IconWorkshop, Ulead COOL 3D Studio, NeroStartSmart, Goldwave, Camtasia Studio ជាដើម។ យើងមានការសិក្សា អំពី Registry, ការបង្កើត Windows ក្លែងក្លាយ (VM wave), ការភ្ជាប់ Network, ការបង្កើតនិង ប្រើប្រាស់ E-mail, ការប្រើ Internet និង ការប្រើប្រាស់កម្មវិធីជាច្រើនទៀតនៅលើ កុំព្យូទ័រ។
ដើម្បីឱ្យក្រុមរបស់ពួកយើងមានដំនើរការបានល្អ ពួកយើងក៏បានពិភាក្សាគ្នារៀបចំជាច្បាប់ របស់ក្រុម ១ គឺ គ្រប់សមាជិករបស់ Driver-TC ទាំងអស់មិនអាចសរសេរ ឬ បង្កើតរាល់កម្មវិធីកុំព្យូទ័រ ទាំងឡាយណាស់ដែល ផ្តល់ផលប៉ះពាល់ ដល់កុំព្យូទ័រនេះទេ។ មួយវិញទៀត ពួកយើងបាន ពឹងផ្អែក គោលបំណងទាំង ៣ របស់ក្រុមពួកយើងគឺ ១-ផ្លាស់ប្តូរគំនិតដើម្បីភាពរីកចំរើន ២-ចូលរួមចលនាបីល្អ របស់សាលា និង ៣-ការចូលរួមចំនែកក្នុងការពង្រីកវិស័យសិក្សាកូដក្នុង ប្រទេសកម្ពុជាយើង។
បច្ចុប្បន្ននេះក្រុមរបស់យើងខ្ញុំ មានសមាជិកចំនួន ១០ នាក់ដែលកំពុងតែ ធ្វើការសិក្សាអំពី ការបង្កើតកម្មវិធីកុំព្យូទ័រ និង ការប្រើប្រាស់កម្មវិធីផេ្សងៗទៀត។ ពួកយើង មានការជួបពិភាក្សាគ្នា ជា រៀងរាល់សប្តាហ៍ ដើម្បីផ្លាស់ប្តូរយោបល់ និង ចែករំលែកនូវចំនេះដឹងថ្មីៗ ដែលសមាជិកយើងម្នាក់ៗ ទើបទទួលបាន។ ពួកយើង មានសេចក្តីរីករាយជាខ្លាំង ក្នុងការផ្លាស់ប្តូរគំនិត និង បញ្ចេញសមត្ថភាព ក្នុងការបកស្រាយ នូវបច្ចេកទេស ឬ ចំនេះដឹងថ្មីៗដែលយើងបានដឹង។ ក្នុងការជួបពិភាក្សា សមាជិក ម្នាក់ៗត្រូវបាន ស្នើឱ្យក្រោកឈរឡើង ដើម្បីបញ្ចេញនូវចំនេះដឹងថ្មីៗដែលគេទើបបានដឹង និង ធ្វើការ ចែករំលែក ឬ សុំយោបល់ អំពីសមាជិកដទៃទៀត។
ការជួបពិភាក្សារបស់ក្រុមពួកយើង ត្រូវបានធ្វើឡើងដោយ មានការរៀបចំពេលវេលាយ៉ាង ច្បាស់លាស់ និងទៅតាមគំរោងនៃការជួបប្រជុំ។ ការពិភាក្សា បានរៀបចំឡើង ជារៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង 8:00 AM ដល់ម់ោង 11:00 AM និង ទៅតាមគំរោងរួមមាន ១-ការកត់ត្រាឈ្មោះ អ្នកចូលរួម និងសមាជិករបស់ក្រុម ២-បើកការពិភាក្សា ដោយឱ្យ សមាជិកក្រុមម្នាក់អាននូវ បទបញ្ជាផ្ទៃក្នុងរបស់ បន្ទប់ប្រជុំ ៣-និយាយឡើងវិញ អំពីគោលបំណងនៃការបង្កើតក្រុម ៤-បញ្ជាក់អំពីបទបញ្ញត្តិរបស់ក្រុម ៥-ចាប់ផ្តើមការពិភាក្សា ៦-ម៉ោង 9:30 AMសម្រាក ១៥នាទី ៧-ម៉ោង 9:45 AMបន្តការពិភាក្សា ៨-ម៉ោង 11:00AM បញ្ចប់ការពិភាក្សា ប្រកាស់បិទ។ ទោះជាយ៉ាងណា គំរោងនៃ ការជួបពិភាក្សា ក៏នៅតែ មាន បម្លាស់ប្តូរខ្លះៗទៀងផងដែរ អាស្រ័យទៅតាមភាពទៀងទាត់ពេលរបស់សមាជិកម្នាក់ និង ការផ្លាស់ប្តូរ ប្រធានបទនៃការពិភាក្សា។ តាមរយៈការជួបពិភាក្សាអស់រយៈពេលពេញ មួយព្រឹកនេះ សមស្របឱ្យ សមាជិកនិង អ្នកចូលរួមទាំងអស់ អាចទទួលបាននូវចំនេះដឹងថ្មីៗ ជុំវិញការសិក្សាបច្ចេកទេសកុំព្យូទ័រ និងបម្រើបម្រាស់កម្មវិធីផងដែរ។
ជាទីបញ្ចប់ យើងខ្ញុំសូមថ្លែងអំណរគុណ ចំពោះការចូលមកកាន់គេហទំព័ររបស់ក្រុមយើងខ្ញុំ ហើយ យើងសង្ឃឹមថា នីងទទួលបាននូវការគាំទ្រ ពីសំណាក់លោកអ្នក រួមទាំងមតិរិះគន់ ដើម្បីធ្វើការ ស្ថាបនាដោយក្តីរីករាយ៕ សូមអរគុណ...!
E-mail: drivertcgroup@gmail.com