User:សេដ្ឋារិន/sandbox
សេដ្ឋារិន
ប្រធានក្រុមទទួលការកក់ មុខងារ ៖ Reservation Supervisor ធ្វើរបាយការណ៍ទៅកាន់ ៖ Front Desk Manager / Reservation Manger មុខងារសង្ខេប ៖ ប្រធានក្រុមទទួលការកក់ គឺជាអ្នកដែលធ្វើការត្រួតពិនិត្យ និងឆ្លើយតបនូវរាល់ការកក់បន្ទប់ផ្សេងៗពីសំណាក់ភ្ញៀវ ដើម្បីធានាអោយបានថា ការកក់បន្ទប់ទាំងនោះត្រូវបានរៀបចំរួចរាល់ទៅតាមការចង់បានរបស់ភ្ញៀវ។Reservation Supervisorក៏ត្រូវធ្វើការ គ្រប់គ្រងនូវរាល់ឯកសារកក់ និងធ្វើការសហការណ៍ទៅកាន់ផ្នែកផ្សេងៗដែលពាក់ព័ន្ធ។ ដើម្បីទទួលបាននូវទំនុកចិត្តពីភ្ញៀវ និងឈានទៅសម្រេចគោលដៅដែលថ្នាក់គ្រប់គ្រងបានកំណត់អោយ ប្រធានក្រុមទទួលកក់ត្រូវធ្វើការឆ្លើយតបនូវរាល់ចម្ងល់ ក៏ដូចជាការស្នើសុំផ្សេងៗពីរបស់ភ្ញៀវ ក្នុងកំឡុងពេលដែលពួកគេធ្វើការកក់បន្ទប់អោយបានឆាប់រហ័សដើម្បីបញ្ជាក់ថា ការបំពេញការងាររបស់ផ្នែកទទួលការកក់ មានការយកចិត្តទុកដាក់ខ្ពស់ចំពោះភ្ញៀវ។ ការងារបន្ទាប់របស់ផ្នែកទទួលការកក់ គឺត្រូវធ្វើការជួយសម្របសម្រួលកិច្ចការផ្សេងៗរបស់ប្រធានផ្នែកទទួលការកក់ និង ប្រធានផ្នែកការិយាល័យជួរមុខ ដើម្បីធ្វើការកំណត់នូវថវិការចំណាយ ការព្យាការណ៍ទុក ការជួល ការរក្សាទុក រួមទាំងការធ្វើអោយប្រសើឡើងនូវការកក់ទុកជាមុន និងវិជ្ជាជីវៈរបស់បុគ្គលិកបម្រើសេវាកម្ម។ តួនាទី និងទំនួលខុសត្រូវរបស់ ៖ • Reservation Supervisor គឺជាបុគ្គលសំខាន់ក្នុងផ្នែកទទួលការកក់ទុកជាមុន ដើម្បីធានាថាកិច្ចការផ្សេងៗដែលទាក់ទងនឹងការកក់របស់ភ្ញៀវត្រូវបានធ្វើរួចរាល់។ ការងារចម្បងមួយទៀតរបស់ Reservation Supervisor គឺដើរតួជាលេខាផ្ទាល់របស់ភ្ញៀវ រាល់ពេលភ្ញៀវមានចំងល់ទាក់ទងនឹងសេវាកម្មណាមួយ។ • ត្រូវធានាអោយបានថា ផ្នែកទទួលការកក់ និងផ្នែកការិយាល័យជួរមុខបានធ្វើការសហការណ៍ល្អក្នុងការផ្តល់ព័ត៌មានទាក់ទង នឹង ចំនួនបន្ទប់ដែលទំនេរអាចទទួលការកក់បន្ទាប់បាន ការស្នើសុំផ្សេងៗរបស់ភ្ញៀវ ការបិទ Online Booking នៅពេលដែលបន្ទប់ទំនេរទាំងអស់ត្រូវបានកក់។ • ត្រូវធ្វើការឆ្លើយតបនូវរាល់សំណើរកក់បន្ទប់របស់ភ្ញៀវ តាមរយៈអ៊ីមែល ទូរស័ព្ទ និង Online Travel Agency (OTA) ជាដើម ដើម្បីបង្ហាញថាផ្នែកទទួលការកក់របស់យើងមានការយកចិត្តទុកដាក់ខ្ពស់ចំពោះភ្ញៀវ។ • ប្រធានផ្នែកទទួលការកក់ចំបាច់ត្រូវមានចំណេះដឹងទាក់ទងនូវរាល់តំលៃសេវា និងសម្បទាដែលមានផ្សេងៗទៀតដែលមាននៅក្នុងសណ្ឋាគារ និងខុនដូរ។ • រាល់ចម្ងល់ផ្សេងៗពីភ្ញៀវដែលទាក់ទងទៅនឹង សេវាកម្មសណ្ឋាគារ ការចុះឈ្មោះភ្ញៀវចូលមកស្នាក់នៅ ការទទួលទានអាហារ កន្លែងកំសាន្ត តំបន់ទេសចរណ៍ និងការដើរផ្សារទិញវត្ថុអនុស្សាវរីយ៍ជាដើមនោះ Reservation Supervisor ត្រូវធ្វើការឆ្លើយតបនូវរាល់ចម្ងល់អោយបានភ្លាមៗទៅកាន់ភ្ញៀវ។ • ត្រូវធ្វើគ្រប់គ្រង នឹងត្រួតពិនិត្យនូវប្រព័ន្ធតិបត្តិការណ៍ទទួលការកក់បន្ទប់ដើម្បីធានាថារាល់ការកក់ទាំងអស់ត្រូវបានបំពេញ និងបញ្ចូលក្នុង System រួចរាល់ ពិសេសត្រូវត្រួតពិនិត្យនូវទូរស័ព្ទដែលភ្ញៀវអាចនឹងតេមកសាកសួរព័ត៌មានផ្សេងៗ។ • ធ្វើការចូលរួមជួយក្នុងការរៀបចំជា Rooming Lists សម្រាប់បុគ្គលិកការិយាល័យជួរមុខ នៅពេលដែលភ្ញៀវមានភ្ញៀវ Group ធ្វើការ Check-in។ • ត្រូវរក្សាអោយបាននូវអនាម័យស្អាតជានិច្ចនៅក្នុងកន្លែងធ្វើការ និងការរៀបចំចាត់ចែកការងារបានល្អប្រសើរ។ • ត្រូវចូលរួមនូវរាល់កិច្ចប្រជុំប្រធានផ្នែកទាំងអស់ ដែលថ្នាក់គ្រប់គ្រងបានកំណត់អោយមានជាការប្រចាំសប្តាហ៍ ប្រចាំខែ។ • Reservation Supervisor ជាអ្នកកំណត់ និងធ្វើការគ្រប់គ្រងនូវរាល់តំលៃសេវាកម្មផ្សេងៗដែលមាននៅក្នុងប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការណ៍របស់សណ្ឋាគារ ឬខុនដូរ។ • ធ្វើការតាមដាន និងត្រួតពិនិត្យនូវរាល់ការទទួលការកក់តាមរយះកេហៈទំព័ររបស់សណ្ឋាគារ OTA, GDS និងភាគីទីបីដែលជួយទទួលការកក់ជាដើម។ • ប្រសិនបើយើងមិនអាចធ្វើការបញ្ចូលព័ត៌មាន នៃការកក់ទាំងនោះទៅក្នុងប្រព័ន្ធប្រតិបត្តិការណ៍សណ្ឋាគារនោះទេ យើងអាចធ្វើការកត់ត្រាដោយដៃ។ • ត្រូវធ្វើការសហការណ៍ជាមួយនឹង Channel Manager ក៏ដូចជាអ្នកជំនាញខាងគ្រប់គ្រងប្រព័ន្ធប្រតិបត្តិការណ៍សណ្ឋាគារ ឬខុនដូរ ក្នុងករណីមានការផ្លាស់ប្តូរតំលៃនៃសេវាកម្មណាមួយ ឬ ការធ្វើបច្ចុប្បន្នភាពណាមួយដែលតម្រូវអោយមាន។ • ត្រូវធ្វើការគ្រប់គ្រងនូវរាល់ប្រព័ន្ធប្រតិបត្តិការណ៍ផ្សេងៗ ដូចជា Channel Managerដែលរួមមាន កេហៈទំព័រសម្រាប់ទទួលការកក់ ប្រព័ន្ធសម្រាប់ធ្វើការប្រៀបធៀបតំលៃសេវាកម្មផ្សេងៗ និង ប្រព័ន្ធទទួលការកក់ពីភ្នាក់ងារទេសចរណ៍ផ្សេងៗដែលគេនិយមហៅថា Extranet ជាដើម។ • ត្រូវធ្វើបច្ចុប្បន្នភាពនូវរាល់បន្ទប់កក់ដែល No-Shows ក៏ដូចជាការស្នើសុំលុបចោលនូវការកក់ផ្សេងៗពីសំណាក់ OTA ដើម្បីជៀសវាងនូវការទូទាត់ថ្លៃ Commission។ • Reservation Supervisor ក៏មានតួនាទីក្នុងការកំណត់អោយបាននូវការស្មើភាពគ្នាចំពោះប្រព័ន្ធទទួលការកក់ផ្សេងៗ ដែលមានដូចជា (Website, OTA, GDS, Travel Agents Etc.) • ធ្វើការកែសម្រួលតំលៃនៃសេវាកម្មផ្សេងៗ ទៅតាមការស្នើសុំពិសេសណាមួយតាមរយះការកំណត់ពី Yield or Revenue management systems។ • ត្រូវធ្វើការផ្ទៀងផ្ទាត់នៅរាល់ការទទួលការកក់ផ្សេងៗ ដើម្បីបញ្ជាក់ថាពិតជាបានបំពេញនៅក្នុងទំរង់បែបបទនៃការកក់ (Reservation Forms) បន្ទាប់មកធ្វើត្រូវធ្វើការបញ្ចូលព័ត៌មាន និង ទិន្នន័យនៃការកក់ទាំងនោះទៅក្នុង ប្រព័ន្ធប្រតិបត្តិការណ៍សណ្ឋាគារឬខុនដូរ ដែលគេនិយមប្រើប្រាស់ Property Management System (PMS). • ត្រូវមានការយល់ដឹងច្បាស់លាស់ទាក់ទង នឹងច្បាប់បញ្ញត្តិផ្សេងៗ នៃការកក់សេវាកម្មណាមួយរបស់សណ្ឋាគារ ឬខុនដូរដើម្បីជៀសវាងនូវកំហុសឆ្គងដែលកើតឡើងដោយប្រការណាមួយ ពិសេសគឺភាគីដែលទទួលខុសត្រូវក្នុងការទូទាត់ថ្លៃសេវាកម្មក៏ដូចជាមធ្យោបាយនៃការទូទាត់ជាដើម។ • ធ្វើការបញ្ជាក់អោយបានច្បាស់នូវរាល់ការស្នើសុំធ្វើការកក់ផ្សេងៗ បន្ទាប់មក ត្រូវបំពេញកិច្ចការទាំងនោះទៅតាមនិតិវិធីដោយគ្មានការពន្យាពេលណាមួយឡើយ។ • ធ្វើការផ្ទៀងផ្ទាត់នូវ លិខិតបញ្ជាក់ការកក់ (Reservation confirmation letters) ដែលបានផ្ញើរទៅកាន់គ្រប់ភាគីដែលពាក់ព័ន្ធ ទៅតាមកាលបរិច្ឆេទណាមួយ។ • ត្រូវធ្វើការកំណត់ទិន្នន័យច្បាស់លាស់ទាក់ទងនឹងបន្ទប់ដែលបានកក់រួចរាល់ហើយ ប៉ុន្តែបែជា no-show, cancellation and retentions ដោយធ្វើតាមគោលការណ៍របស់សណ្ឋាគារ ឬខុនដូរ។ • ត្រូវធ្វើការចាត់ចែងទាក់ទងទៅនឹងការស្នើសុំផ្សេងៗដែលមានដូចជា សម្បទាដែលភ្ញៀវអាចទទួលសេវាបាននៅក្នុងសណ្ឋាគារ ពិសេសមធ្យោបាយធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ ក៏ដូចជាកន្លែងកំសាន្តផ្សេងៗ។ • ធ្វើការគ្រប់គ្រងនូវរាល់ការកក់ Tentative/ Provisional/ Waitlist ទៅក្នុងប្រព័ន្ធប្រតិបត្តិការណ៍ទទួលការកក់អោយបានត្រឹមត្រូវ បន្ទាប់មកធ្វើការផ្ទៀងផ្ទាត់ទាក់ទងនឹងDeposits/ Guarantee ដែលទាមទា។ • ត្រូវធ្វើការកត់ត្រានិងរក្សាទុកនូវរាល់ឯកសារនៃការកក់ទាំងអស់អោយបានត្រឹមត្រូវទៅតាមកាលវិច្ឆេទនៃការចូលមកស្នាក់នៅរបស់ភ្ញៀវ។ • ធ្វើការកត់ត្រានូវរាល់ចំនួនបន្ទប់ដែលនៅទំនេរ តំលៃនៃការស្នាក់នៅប្រចាំថ្ងៃ ការស្នើសុំធ្វើការផ្លាស់ប្តូរណាមួយពីសំណាក់ភ្ញៀវ តួរលេខទទួលការកក់ប្រចាំថ្ងៃ ចំនួនបន្ទប់ដែលធ្វើការកក់រួចរាល់ ការស្នើសុំលប់ចោលការកក់ និងបន្ទប់ដែលកក់រួចហើយប៉ុន្តែមិនឃើញចូលមកស្នាក់នៅ។ • រាល់ការកក់ទាំងឡាយណាដែលទទួលបាន ការស្នើសុំផ្លាស់ប្តូរផ្សេងៗ ពីសំណាក់ភ្ញៀវ Reservation Supervisor ត្រូវធ្វើការ Update ភ្លាមៗទៅក្នុងប្រព័ន្ធប្រតិបត្តិការគ្រប់គ្រងសណ្ឋាគារ ឬខុនដូរ។ • ផ្នែកទទួលការកក់ត្រូវបានផ្តល់សិទ្ធក្នុងការប្រើប្រាស់ និងអាចកែសម្រួលនូវរាល់ព័ត៌មានមួយចំនួនទាក់ទងនឹងការកក់របស់ភ្ញៀវ នៅក្នុងប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការរបស់សណ្ឋាគារ ឬខុនដូរ។ • ត្រូវធ្វើការគ្រប់គ្រងនូវរាល់មុខងារផ្សេងៗ របស់ផ្នែកទទួលការកក់ ដើម្បីធ្វើយ៉ាងណាអោយភ្ញៀវចូលមកស្នាក់នៅកាន់តែច្រើនតាមតែអាចធ្វើទៅបាន ធ្វើការកំណត់អត្រាតំលៃបន្ទប់ស្នាក់នៅប្រចាំថ្ងៃអោយបានសមរម្យដោយទទួលបានការណែនាំពីប្រធានគ្រប់គ្រងចំណូល (Revenue Manager)។ • ត្រូវធានាអោយបានថាការបម្រើសេវាបដិសណ្ឋារកិច្ច របស់បុគ្គលិកទាំងអស់ប្រកបដោយវិជ្ជាជីវៈ និងការយកចិត្តទុកដាក់ខ្ពស់។ ប្រធានក្រុមទទួលការកក់ក៏មានតួនាទីសំខាន់ក្នុងការរៀបចំស្ថិតិសម្រាប់កិច្ចការទាំងនោះផងដែរ។ • ធ្វើការតាមដាននូវរាល់ស្ថិតិវិភាគរបាយការណ៍ទាក់ទងថវិការ និងការព្យាករណ៍ទុកជាមុនលក្ខណៈប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ។ • ធ្វើការផ្ទៀងផ្ទាត់នូវរបាយការណ៍នៃការព្យាករណ៍ទុកជាមុនទៅតាមអត្តលេខសំរាប់សំគាល់ដូចជា ( Market, Source, Rate Code etc.) ជាដើម។ ប្រសិនបើការកក់ណាមួយបានជ្រើសរើសអត្តលេខខុស ត្រូវតែធ្វើការកែសម្រួលឡើងវិញ។ • រក្សាព័ត៌មានលំអិតទាក់ទងការបែងចែក ឬការធ្វើការបែងចែកប្រភេទបន្ទប់នៅក្នុងប្រព័ន្ធប្រតិបត្តិការណ៍សណ្ឋាការ ឬខុនដូរ។ • ធ្វើការបង្ហាត់បង្រៀនបុគ្គលិកទទួលការកក់ដែលទើបនឹងជ្រើសរើសថ្មី ពីរបៀបនៃ ការទទួលការកក់តាមរយះទូរស័ព្ទ ការបញ្ចូលព័ត៌មាននៃការកក់ទៅក្នុងប្រព័ន្ធប្រតិបត្តិការណ៍សណ្ឋាគារ ឬខុនដូរ និងរបៀបនៃការប្រើប្រាស់អ៊ីម៉ែល។ • ត្រូវធានាអោយបានថាបុគ្គលិកទទួលភ្ញៀវនៅក្នុងការិយាល័យជួរមុខត្រូវបានបង្ហាត់បង្រៀនពីរបៀបទទួលការកក់ ក៏ដូចជាការឆែកមើលបន្ទប់ណាដែលទំនេរ។ • រាល់ការកក់បន្ទប់ទុកជាមុន Reservation Supervisor ត្រូវធ្វើការផ្ទៀងផ្ទាត់បញ្ជាក់ថាការកក់ទាំងនោះពិតជាបានធ្វើការទូទាត់ Deposits រួចរាល់ ដែលមានដូចជា Direct reservation, OTA's (Booking.com, Orbitz, Expedia etc.) • ធ្វើការកំណត់នូវនិតិវិធីក្នុងការបំពេញការងារ រៀបចំកាលវិភាគឈប់សំរាក ចាត់ចែងតួនាទី និងទំនួលខុសត្រូវដើម្បីធានាអោយបានថា បុគ្គលិកទទួលការកក់បានបញ្ចប់កិច្ចការរបស់ពួកគេបានរួចរាល់។ • Reservation Supervisor គឺជាអ្នកដែលរៀបចំចាត់ចែការងារនៅក្នុងការិយាល័យទទួលការកក់ នៅពេលដែល Reservation Manager គាត់ពុំមានវត្តមាននៅកន្លែងធ្វើការ។
តម្រូវការដែលត្រូវមាន៖ មានជំនាញក្នុងការទំនាក់ទំនង និងចេះរៀបចំកិច្ចការងារបានល្អ។មានចំណង់ចំណូលចិត្តល្អ និងចេះជួយយកអសារភ្ញៀវ។ មានសមត្ថភាពក្នុងការធ្វើការជាមួយនឹង systems និង applications ដែលមានដូចជា spreadsheets, databases យល់ដឹងពីដំណើរការនៃការងារទទួលការកក់ អាចប្រើប្រព័ន្ធប្រតិបត្តិការណ៍គ្រប់គ្រងសណ្ឋាគារ ប្រព័ន្ធទទួលការកក់ រួមទាំង OTA Extranet, Yield Management System នឹងអាចប្រើប្រាស់កំព្យូទ័របានយ៉ាងស្ទាត់ជំនាញ។ ចំណេះដឹងដែលត្រូវការ៖ ត្រូវមានបរិញ្ញាប័ត្រ ឬវិញ្ញាបនប័ត្រផ្នែកគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ ឬជំនាញដែលទាក់ទង។ ត្រូវមានបទពិសោធន៍ ជំនាញ ចំនេះដឹងច្បាស់លាស់ខាងផ្នែកទទួលការកក់ពីមុនមកផងដែរ។ បទពិសោធន៍៖ មានបទពិសោធន៍ក្នុងផ្នែក Reservation និងមានការយល់ដឹងពីដំណើរការរបស់ការិយាល័យជួរមុខយ៉ាងតិច ២ឆ្នាំ។ បេក្ខជនដែលមានឳកាសគឺត្រូវតែជាមនុស្សដែលពូកែខាងផ្នែកបម្រើសេវាកម្មជួនភ្ញៀវ មានជំនាញខាងទំនាក់ទនង និងអាចសរសេរ និយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។