Jump to content

User:ម៉ែន ណាត

From Wikipedia, the free encyclopedia

ម៉ែន ណាត

[edit]
Men Nath

ជីវប្រវត្តិ និង​ព័ត៌មាន​ផ្ទាល់ខ្លួន

[edit]

លោក ម៉ែន ណាត (Mèn Nath) ជាកូនកសិករ ក្នុងជីវភាព​គ្រួសារមធ្យម មានស្រុក​កំណើត​ នៅភូមិ​/​ឃុំដូងខ្ពស់ ស្រុក​​បុរីជលសារ ខេត្ត​តាកែវ។ លោក កើតនៅក្នុងសម័យសង្គ្រាម ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ១៩៧៥ (បញ្ជីជាតិ ០៥ មករា ១៩៧៦) លោក​ជាកូនពៅ​ក្នុង​ចំណោម​បងប្អូន ៥​នាក់ (ស្រី ៣នាក់)។

ឪពុករបស់លោកឈ្មោះ ម៉ែន មនិន្ទ (Mèn Monint) ហៅតា និន កើត​នៅឆ្នាំ​១៩២៦ បាន​ទទួល​មរណភាព​ដោយ​ជរាភាព ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០០៦ ក្នុងជន្មាយុ ៨០ឆ្នាំ។ ហើយម្តាយមានឈ្មោះ អ៊ុក អូន (Ouk Aun) កើតនៅឆ្នាំ១៩៣៦ រស់នៅឃុំដូងខ្ពស់ ស្រុក​បុរី​ជលសារ ខេត្តតាកែវ។

សព្វថ្ងៃលោក ម៉ែន ណាត រស់​នៅប្រទេស​ន័រវេស៍ (Norway) នៃទ្វីប​អឺរ៉ុប​ខាងជើង។ លោកមានកូន ៣ នាក់ (ប្រុស​មួយ​ ជា​កូនច្បង និង​​​​កូន​ស្រី ២ ​នាក់)។

នៅប្រទេសន័វេស៍ លោកជាអ្នកដឹកនាំសហគមន៍ខ្មែរ ជាប្រធាន​សមាគម​ពុទ្ធសាសនជន​ខ្មែរ ដែល​ជា​សមាគម​លើក​ស្ទួយ​ប្រពៃណី​វប្បធម៌​ខ្មែរ សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​នេះ។ ក្រៅពីនេះ លោក​ក៏​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវេស៍​ និងប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដើម្បី​​លើក​ស្ទួយ​វិស័យ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ទឹកដី​ជាតិ នៅ​​ប្រទេស​​កម្ពុជា។

ប្រវត្តិការសិក្សា

[edit]

បន្ទាប់ពីបញ្ចប់ការសិក្សា នៅវិទ្យាល័យ​ព្រៃ​សណ្តែក ស្រុក​ទ្រាំង ខេត្តតាកែវ លោក ម៉ែន ណាត បាន​បន្ត​ការសិក្សា​នៅទីក្រុង​​ភ្នំពេញ ថ្នាក់​​បរិញ្ញាប័ត្រ នៃ​មហាវិទ្យាល័យ​​សង្គមវិជ្ជា ជំនាន់​​ទី៣ (១៩៩៦-២០០០) សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ ហើយ​​លោក ក៏​បាន​​បញ្ចប់​​បរិញ្ញាប័ត្រ​បូក១ នៅមហា​វិទ្យាល័យ​​គរុកោសល្យ (ក្រោយ​មក​ប្តូរ​ឈ្មោះ​មក​ជា វិទ្យាស្ថាន​ជាតិ​អប់រំ) ឆ្នាំ​២០០១ ជាសាស្ត្រាចារ្យ ឬក្រូបង្រៀន ផ្នែក​គរុកោសល្យ និង​ចិត្តវិទ្យា ។

ប្រវត្តិការសិក្សា លោក ម៉ែន ណាត ជាសិស្សពូកែ តាំងពីថ្នាក់បឋមសិក្សា ហើយលោក បានប្រឡង​ជាប់ចូល​មហាវិទ្យាល័យ ចំនួន ២ កាលនោះគឺ សង្គមវិជ្ជា និង មន្ទីរពិសោធន៍ នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខាភិបាល ឬ​សាលា​ពេទ្យរ៉ុស្ស៊ី។ ប៉ុន្តែលោក មិន​​បាន​ជ្រើសរើស​​មុខវិជ្ជា​​​ផ្នែក​​​មន្ទីរពិសោធន៍ នៅ​សាលា​ពេទ្យ​ទេ។ ក្រៅពីនេះ លោក​បាន​សិក្សា​វគ្គ​បណ្តុះ​បណ្តាល​​​ជំនាញ​​មួយ​​ចំនួន​​​ទៀត ផែ្នករដ្ឋបាលទូទៅ ច្បាប់ ភាពជា​អ្នកដឹកនាំ ទំនាក់ទំនងការទូត និងវិទ្យាសាស្រ្ត​ន​យោបាយ​។

នៅប្រទេសន័រវេស៍ លោក​បានបញ្ចប់បរិញ្ញាប័ត្រ​ជាន់ខ្ពស់ ផ្នែក​វិទ្យាសាស្រ្ត​អប់រំ នៅ​​​សាកល​​វិទ្យាល័យ​​​អាហ្គ័រឌើរ៍ (University of Agder "UiA") ឆ្នំា២០១៣ ក្នុង​​ឋានៈ​ជាជន​ភៀសខ្លួន​ផ្នែក​នយោបាយ​ និង​​បានទទួល​សញ្ជាតិ នៅឆ្នាំ​២០១៣។ លោក បានមក​ដល់​ប្រទេសន័រវេស៍ នៅ​ថ្ងៃទី ២៦ មករា ២០០៦។

(មិនទាន់កែសម្រួលរួច)

ការងារតស៊ូមតិ​ដើម្បី​កម្ពុជា

[edit]

នៅប្រទេ​ស​​ន័វេស៍​​សព្វថ្ងៃ​ លោក ម៉ែន ណាត ​ជា​​អ្នក​ដឹកនាំ​​សហគមន៍​ខ្មែរ ជា​​ប្រធាន​​​សមាគម​​​ពុទ្ធសាសនិក​ជន​​ខ្មែរ ដែល​​​ជា​​សមាគម​​​លើក​​​ស្ទួយ​​​ប្រពៃណី​​​វប្បធម៌​​​ខ្មែរ សម្រាប់​​ពលរដ្ឋ​​ខ្មែរ​​នៅ​​ក្នុង​​ប្រទេស​​នេះ។ ក្រៅពីនេះ លោក​​ក៏​​ជា​​ប្រធាន​​ក្រុមប្រឹក្សា​​ឃ្លាំមើល​​កម្ពុជា មាន​​មូលដ្ឋាន​​នៅ​​ប្រទេស​​ន័រវេស៍​ និង ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ ដែល​​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​​​លើក​​ស្ទួយ​​វិស័យ​​សិទ្ធិមនុស្ស ប្រជា​ធិបតេយ្យ និង​​ទឹកដី​ជាតិ នៅ​​​ប្រទេស​​​កម្ពុជា។

ក្នុងតួនាទីដែល​​មាន​​ការ​​ទទួល​​ខុស​ត្រូវ​​ខ្ពស់ លោក​ដឹកនាំ​សហគមន៍​ខ្មែរ​នៅ​ប្រទេស​ន័រវេស៍ បាន​​ជោគជ័យ​​គួរ​ឲ្យ​កត់​សម្គាល់​​ក្នុង​​រយៈ​​ពេល ១០​​ឆ្នាំ​​មក​​​នេះ គួប​​ផ្សំ​​នឹង​ការ​ចូល​រួម​ជ្រោម​ជ្រែង​ពី​បង​ប្អូន​ខ្មែរ​ក្នុង​សហគមន៍​ផង គិត​មក​ត្រឹម​ដំណាច់​ឆ្នាំ ២០២០។ ចំពោះ​បញ្ហា​ប្រទេស​កម្ពុជា​វិញ លោ​ក​គឺ​ជា​អ្នក​តាក់​តែង​ឯកសារ​នានា ជា​មួយ​ក្រុម​ការងារ នៃ​​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ កំណើត​ទី២ (រៀបចំ​ឡើង​វិញ និង​ប្រកាស​​ដំណើរ​ការ​ថ្ងៃទី​ ០៧ មិថុនា ២០២០) បង្កើន​សកម្មភាព​តស៊ូ​មតិ លើ​វិស័យ​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជា​ធិបតេយ្យ បូរណភាព​ទឹកដី​ខ្មែរ និង​យុត្តិធម៌សង្គម។

លោក ម៉ែន ណាត ធ្លាប់ជា​​មន្រ្តី​រាជការ នៃ​ការិយាល័យ​​កំណត់​ហេតុ នាយកដ្ឋាន​​នីតិ​វិធី រដ្ឋសភា​ជាតិ ពី​ឆ្នាំ ​១៩៩៩ ដល់​ឆ្នាំ ​​​២០០៦។ ក្នុង​ពេល​នោះ លោក​ក៏​បាន​រៀបចំ​​សមាគម​មន្រ្តីរាជការ​​កម្ពុជា នៅឆ្នាំ ​២០០៤ ដែល​មាន​​ឈ្មោះ​ពេញ​ថា សមាគម​​មន្រ្តី​រាជការ​ឯករាជ្យ​កម្ពុជា (Cambodia Independent Civil-servants Association – CICA) ក្នុង​គោល​​បំណង​​​លើក​​ស្ទួយ​លក្ខខណ្ឌ​​មន្រ្តី​រាជការ ជីវភាព​មន្រ្តី​រាជការ និង​សិទ្ធិ​មនុស្ស។ លោក ជា​​អ្នកដឹកនាំ​​សមាគម​នេះ រហូត​ដល់​ឆ្នាំ ២០០៦ គឺ​​ក្រោយ​​​​ពេល​​ភៀស​ខ្លួន ទៅ​​កាន់​​ប្រទេស​​ន័រវេស៍ (Norway) ក្នុង​រឿង​​​ប្រឆាំង​ជំទាស់ «សន្ធិសញ្ញា​​ព្រំដែន​​បំពេញ​បន្ថែម ឆ្នាំ​២០០៥» តាម​រយៈ​​សេចក្តី​ថ្លែងការណ៍​​មួយ ផ្សាយ​នៅ​ថ្ងៃទី ១១ តុលា ២០០៥ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ចុះ​ហត្ថលេខា​​លើ​​សន្ធិ​សញ្ញា​​នោះ ជាមួយ​នាយក​រដ្ឋមន្រ្តី​វៀត​ណាម នៅ​ថ្ងៃទី​១០ តុលា។ ការ​​ប្រឆាំង​​ជំទាស់​​សន្ធិសញ្ញា​​នោះ ធ្វើ​ឡើង​ក្នុងនាម​​ជា​​សមាជិក​​នៃ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​​ចុះ​ហត្ថលេខា​ដោយ​លោក ម៉ែន ណាត និង​​ក្រុម​ការងារ ៣ រូប​ទៀត []។

កាលនៅជានិស្សិត លោក ម៉ែន ណាត បាន​ក្លាយ​​ជា​យុវជន​ឆ្នើម និង​​ជា​​មេដឹកនាំ ក្នុង​​ចំណោម​​​មេដឹកនាំ​នៃ ចលនា​និស្សិត​​ដើម្បី​​លទ្ធិ​ប្រជា​ធិបតេយ្យ (Students’ Movement for Democracy – SMD) ពីខែ​កញ្ញា ឆ្នាំ ​១៩៩៨ ដែល​ជា​ក្រុម​​យុវជន​ជាតិនិយម ប្រឆាំង​​នយោបាយ​​ដឹកនាំ​​របស់​រដ្ឋាភិបាល​​លោក ហ៊ុន សែន មក​ពី​គណបក្ស​​ប្រជាជន​​កម្ពុជា (ជា​គណបក្ស​​​កុម្មុយនីស្ត) ដែល​​គាំទ្រ​​​ដោយ​ប្រទេស​វៀតណាម។

រៀន​នៅទីក្រុងភ្នំពេញ លោក ម៉ែន ណាត ជា​និស្សិត​ម្នាក់ ក្នុង​ចំណោម​​និសិ្សត​​ក្រីក្រ មាន​​ការ​តស៊ូ​​ព្យាយាម​ខ្ពស់ បាន​​ស្នាក់​នៅ​ កុដិ​លេខ២ វត្ត​នាគវ័ន ខណ្ឌ​បឹងកក់ទី​២ ក្រុងភ្នំពេញ។

ជាមួយគ្នានេះ លោកក៏ជាអ្នក​សម្របសម្រួលនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (Cambodia Watchdog Council) បង្កើត​ឡើង នៅថ្ងៃទី ១៦ កញ្ញា ​​២០០២ ដែលជា​បណ្តុំអង្គការ សមាគម និងសហជីព។ ក្រុមប្រឹក្សានេះ គឺបានធ្វើសកម្មភាពខ្លាំងក្លា ទៅ​លើ​ការ​លើកកម្ពស់​សិទ្ធិកម្មករ សិទ្ធិមន្ត្រីរាជការ សិទ្ធិពលរដ្ឋ យុត្តិធម៌សង្គម និង កិច្ចការព្រំដែន។

ពីឆ្នាំ ២០០០ ដល់ ២០០២ លោក ម៉ែន ណាត ជាអនុប្រធាន រណសិរ្ស​ប្រជាធិបតេយ្យ​និស្សិតបញ្ញវន្តខ្មែរ។ រណសិរ្សនិស្សិត​នេះ មាន​លោក ស៊ុត ឌីណា (ម៉ៅ មឿងយ៉ាត) ជាប្រធាន និងអ្នកស្រី ស៊ុន សុគន្ធមាលា ជាអគ្គលេខាធិការ។ ពីពាក់​កណ្តាល​ឆ្នាំ ២០០២ ដល់ ២០០៤ លោក ម៉ែន ណាត ជាប្រធាន​រណសិរ្ស​និស្សិត​បញ្ញវន្តខ្មែរ (the Front of Khmer Students and Intellectuals - FKSI) ក្នុងចំណោម​​មេដឹកនាំ​និស្សិត​​សំខាន់ៗខ្លះ​ទៀត។ លោក និង លោក អ៊ុំ សំអាន មេដឹកនាំ​​ចលនានិស្សិត​​ដើម្បី​​​លទ្ធិប្រជាធិបតេយ្យ ពីខែមិថុនា ដល់​ខែ​កញ្ញា ឆ្នាំ​២០០២ បាន​ផ្តួចផ្តើមគំនិត និង​សម្របសម្រួល​​រៀបចំ​ឲ្យមាន ក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា។

បញ្ជាក់៖ សមាជិកស្ថាបនិកនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា រួមមាន៖

១. លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករកម្ពុជា។ លោកត្រូវបានធ្វើឃាតដោយ​ចារកិច្ចរដ្ឋាភិបាល លោក​ ហ៊ុន សែន ថ្ងៃទី ២២ មករា ឆ្នាំ ២០០៤ ខណៈពេលជាប់គាំងនយោបាយ ក្រោយ​ការបោះឆ្នាំជាតិ ខែ​កក្កដា ឆ្នាំ​២០០៣ ។

២. លោក រ៉ុង ឈុន ប្រធានសមាគមសមាគមគ្រូបង្រៀនកម្ពុជា និង ជា​សមាជិក​នៃ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​​បោះឆ្នោត ​(គ.ជ.ប.) ឆ្នាំ២០១៥ -២០១៧។  លោក ក៏ជាមេដឹកនាំនៃ សហភាពសហជីពម្ពុជា ផងដែរ។

៣. លោក អ៊ុំ សំអាន ប្រធានចលនានិស្សិតដើម្បីលទិ្ធប្រជាធិបតេយ្យ ដែល​សព្វថ្ងៃ​ជា​តំណាងរាស្រ្ត នៃ​គណបក្សសង្គ្រោះជាតិ​ អាណត្កិ​ទី៥ (២០១៣ -២០១៨)។ ប៉ុន្តែលោក អ៊ុំ សំអាន ត្រូវបានរដ្ឋាភិបាល ហ៊ុន សែន ចាប់ដាក់ពន្ធនាគារ  (ជាង ២ ឆ្នាំ) ពី​ខែ​មេសា ឆ្នាំ ២០១៦ ដល់សីហា ឆ្នាំ ២០០៨ ក្នុងរឿងរិះគន់ ផែនទីព្រំដែន និងប្រឆាំងជំទាស់ ការបង្គោលព្រំដែនថ្មី ជាមួយ​វៀត​ណាម ហៅថា «បោះបង្គោល​ ​រំលោភចូល​ក្នុង​ទឹកដី​ខ្មែរ»។

៣. លោក ម៉ែន ណាត ប្រធានសមាគមមន្រ្តីរាជការកម្ពុជា ដែល​​សព្វថ្ងៃ​ជា​​​ប្រធាន​​​នៃ ​ ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា និងជាប្រធាន​សហគមន៍​ខ្មែរ នៅប្រទេស​ ន័វេស៍ (Norway)។

៤. លោក ឆាំ ឆានី ប្រធានសមាគមកសិការកម្ពុជា ដែលសព្វថ្ងៃ ជា​អនុ​ប្រធាន នៃ ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា មាន​មូលដ្ឋាន​នៅ​ប្រទេស ន័រវេស៍ (Norway)។

៥. លោក ជា មុន្នី (ប្អូនប្រុសលោក ជា វិជ្ជា) ស្ថាបនិក សហជីពសេរីកម្មករកម្ពុជា ហើយ គឺ ជា​ប្រធាន​សហជីពនេះ តាំងពីឆ្នាំ ២០០៤ ដល់សព្វថ្ងៃ។

៦. អ្នកស្រី ឆន សុខា ប្រធានសម្ព័ន្ធសហជីព​កម្មករកាត់ដេរ​កម្ពុជា ដែល​សព្វថ្ងៃ ជា​​មន្រ្តិ​សម្រប​​សម្រួស​សិទ្ធិកម្មករ នៃអង្គការ​​សិទ្ធិមនុស្សមួយ។

អំពីបុគ្គលិកលក្ខណៈវិញ លោក ម៉ែន ណាត ត្រូវបានគេទទួលស្គាល់ថា យុវជន​​រៀន​​ពូកែ​តាំង​ពី​កាល​នៅរៀន ហើយលោក ជា​មនុស្ស​​ឧស្សាហ៍ព្យាយាម ស្មោះត្រង់ ចិត្តទូលាយ មានគំនិតអហិង្សានិយម, មិនចេះបង្កជម្លោះជាមួយមិត្តភ័ក្រ្ត ឬអ្នកដទៃ, មាន​ការ​អធ្យាស្រ័យខ្ពស់​ជាមួយជនទូទៅ និង ក្នុងសហគមន៍ផង។

ក្រៅពីនេះលោក ម៉ែន ណាត ជាមនុស្ស ដែល​មានសមត្ថភាព​ខ្ពស់ លើ​កិច្ចការរដ្ឋបាល និង ជាមនុស្ស​យកចិត្តទុកដាក់ ចំពោះ​ការងារ និងក្នុងក្រុមការងារ ដើម្បីបម្រើប្រយោជន៍រួម និង​សហគមន៍ ក៏ដូចជា​ប្រទេសជាតិ​ផងដែរ។ លោក ជាមនុស្ស​រស់នៅ​ជាមួយ​ឧត្តមគតិ មិនក្បត់មនសិការ ក៏ដូចជា​មិត្តភ័ក្រ្ត​ក្នុង​កិច្ច​ការងារ។

លោក ម៉ែន ណាត បានភៀសខ្លួន ទៅ​រស់នៅ​ប្រទេស​​ន័រវ៉េស៍ (Norway) ថ្ងៃទី២៦ មករា ឆ្នាំ ​២០០៦ ដោយសារតែ​រដ្ឋាភិបាល ហ៊ុន សែន គំរាមកំហែង និងតាមចាប់ខ្លួន បន្ទាប់ពីរូប​លោក ជាមួយ​សមាជិកឯទៀត​នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍ ប្រឆាំងជំទាស់ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម នា​ខែ​តុលា ឆ្នាំ ២០០៥ ដែលរដ្ឋាភិបាល លោក ហ៊ុន សែន និងវៀតណាម បាន​ផ្តល់ច្ចាប័ន​ទទួលស្គាល់ឡើងវិញនូវ សន្ធិសញ្ញាកំណត់​ដែន​រដ្ឋ ឆ្នាំ​១៩៨៥ ដែលជាសន្ធិសញ្ញាខុសច្បាប់ ដែល​​វាផ្ទុយពី​មាត្រា២ មាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ និងផ្ទុយពី កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ​១៩៩១។ (ចុចត្រង់នេះ វីដេអូ​ឯកសារ ២០០៥៖ លោក ហ៊ុន សែន បញ្ជាចាប់ខ្លួន រ៉ុង ឈុន, ជា មុន្នី, ម៉ែន ណាត, អៀ ចាន់ណា /Khmer border activists)។ ភ្ជាប់ឯកសារតវ៉ារឿងជម្លោះ ប្រាសាទព្រះវិហារ ឆ្នាំ ២០០៩ ជាមួយថៃ (ភាសាអង់គ្លេស – CWCI Cambodia Mr Men Nath)។​ ភ្ជាប់បន្ថែមជាមួយលិខិតលោក ម៉ែន ណាត ផ្ញើទៅ អង្គការ UNESCO រឿងប្រាសាទព្រះវិហារ។

ជាមួយគ្នានេះ លោក ម៉ែន ណាត ក៏ជាប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា ក្នុង​រឿង​​ជនអន្តោ​ប្រវេសន៍​​​ខុសច្បាប់ ជាពិសេស​ជនជាតិ​វៀតណាម​ខុសច្បាប់ នៅកម្ពុជា។

ជាលក្ខណៈផ្ទាល់ខ្លួនជាមួយខ្ញុំ ប៉ាង សុខឿន (ហ្វេសប៊ុក÷ ខ្មែរ សុវណ្ណភូមិ) ពោលគឺលោក ម៉ែន ណាត ក៏​មិន​ខុស​​ពី លោក ទូច វិបុល (អតីត​អនុប្រធាន ចលនានិស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ សព្វថ្ងៃ​​ជា​ប្រធាន សម្ព័នអង្គការសម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកាំង នៅ​សហរដ្ឋអាមេរិក) ក៏ដូចជា​​លោក អ៊ុំ សំអាន ដែរ ពួកយើងជាមិត្ត និងជាក្រុមការងារដ៏ល្អ។ ហើយអ្វីដែលពិសេសជាងគេ គឺ​លោក ម៉ែន ណាត និង ប៉ាង សុខឿន ប្រៀបបាននឹង​គ្រួសារ​តែមួយ។ ពួកយើង មកពីខេត្តតាកែវ ដូចគ្នា។ ពួកយើង នឹងបន្ត​ដំណើរ​​របស់យើង​​រួមគ្នាទៅមុខ ជួយកសាង {កែទម្រង់} មាតុភូមិរបស់យើង ឲ្យខ្លាំងក្លាឡើងវិញ។

References

[edit]

"ស្រុកបូរីជលសារ" (ជាkm), វិគីភីឌា, 2019-07-30, បានយកមក 2021-02-11

"វិទ្យាស្ថានជាតិអប់រំ" 2021 ដកស្រង់នៅថ្ងៃ 2021-02-09

Human Rights Watch - Cambodia: Prime Minister Moves to Crush Dissent

[លោក ជា វិជ្ជា]

Category:1975 births Category:People from Doung Khpos Commune Category:Living people Category:Cambodia Watchdog Council International (CWCI Cambodia) Category:Cambodia human rights activists Category:Cambodia political and social analysis